ទាយចិត្តមនុស្សតាមរយៈការចាប់ដៃ
·
ចាប់ច្របាច់ដៃដោយប្រើកំលាំងដៃល្មមៈចាប់ដៃគ្នា ដោយច្របាច់ល្មម
ហើយភ្នែកសំលឹងទៅភាគីម្ខាងទៀតបង្ហាញថា ជាមនុស្សមានចិត្តស្មោះត្រង់។
និយាយស្តីមានហេតុផលត្រឹមត្រូវ នឹងអាចផ្តល់នូវគំនិតល្អៗដល់អ្នកដែលត្រូវការ
នៅពេលដែលកើតមានវិបត្តិ រឺបញ្ហាអ្វីមួយ។បើអ្នកនោះជាមនុស្សប្រុស
គឺជាមនុស្សដែលមានការជឿជាក់លើខ្លួនឯង និងអាចទុកចិត្តបាន។
·
ចាប់ដោយដៃទាំងពីរៈជាមនុស្សដែលមានទំនាក់ទំនងល្អ
ចូលចិត្តការចងមិត្តភាព មានមិត្តភក្តិច្រើននិងថែមទាំងមានភាពខ្នះខ្នែង
ខ្ពស់។បើនរណាបានរស់នៅជាមួយ
នឹងនាំអោយដំណើរជីវិតមានភាពស្រស់ព្រង។បើចូលចិត្តនរណាម្នាក់ នឹងនិយាយដោយត្រង់ៗតែម្តង
មិនលាក់លៀមអ្វីឡើយ។បើជាមនុស្សប្រុសវិញ ដែលមកចាប់ដៃស្រ្តីបែបនេះ
ស្តែងអោយដឹងថាគេចង់គ្រប់គ្រង ថែទាំ
និងយកចិត្តទុកដាក់លើស្រ្តីនោះហើយ។នេះគឺជាកាយវិការដែលស្តែងចេញដោយភាពស្មោះត្រង់
តែក៏ជាមនុស្សឆាប់ទន់ចិត្តផងដែរ។
·
ចាប់ដៃដោយយកចុងម្រាមដៃអង្អែលៈជាមនុស្សឆាប់ទន់់ចិត្ត មានអារម្មណ៍ល្វត់ល្វន់
នឹងត្រូវការសេចក្តីស្រលាញ់និងភាពកក់ក្តៅ
ខ្ពស់។ជាមនុស្សចិត្តទូលាយ
រមែងលះបង់ដើម្បីអ្នកដទៃ។បើជាមនុស្សប្រុសវិញគឺមានភាពទន់ខ្សោយ
គ្មានការជឿជាក់លើខ្លួនឯង សង្ឃឹមអ្វីមិនសូវបានដូចបំណងប្រាថ្នាទេ ច្រើនធ្វើទៅតាមគេបង្គាប់បញ្ជា។
·
ចាប់ដៃរលាក់ៈជាមនុស្សសកម្ម ស្វាហាប់ កំប្លែងស្ងួត
ចូលចិត្តសប្បាយ មានចិត្តមេត្តាករុណា ងាយចូលចុះក្នុងសង្គម
រមែងមានមនុស្សទូទៅរាប់អានច្រើន និងគួរជាទីទុកចិត្ត មិនចេះលាក់លៀម
មានអារម្មណ៍ល្អនិងមានភាពអត់ធ្មត់ខ្ពស់។ចូលចិត្តជួយដោះស្រាយបញ្ហាអោយអ្នកដទៃ។បើជាមនុស្សប្រុសចាប់ដៃរបៀបនេះ
បង្ហាញជាមនុស្សត្រូវការភាពកក់ក្តៅមិនចូលចិត្តភាពឯកោ។
·
មិនចូលចិត្តចាប់ដៃៈជាមនុស្សអភិរក្សនិយម មិនចូលចិត្តការផ្លាស់
ប្តូរ
ចូលចិត្តការសណ្តោប្រណី។មើលទៅដូចជាមាមភាពខ្មាសអៀនច្រើន
ការពិតមិនដូច្នោះឡើយ។ជាមនុស្សមានចិត្តស្មោះ ឆាប់ទុកចិត្តអ្នកដទៃ
បើបានរាប់អាននរណាហើយ ចាត់ទុកអ្នកនោះជាមិត្តស្លាប់រស់តែម្តង
ហើយមិនសូវចេះប្រយ័ត្នប្រយែងខ្លួនប៉ុន្មានឡើយអាយប្រឈមមុខនឹងការចាញ់បោកអ្នកដទៃបានដោយងាយ។
No comments:
Post a Comment