និយមន័យStock
សន្លឹកហ៊ុន គឺជាចំណែកមួយនៃភាពជាកម្មសិទ្ធនៅក្នុងក្រុមហ៊ុន
ហើយវាជាប្រភេទមូលប័ត្រមួយដែលក្រុមហ៊ុនសាជីវកម្មបានបោះផ្សាយ
និងបញ្ជូនទៅលក់ក្នុងទីផ្សារហ៊ុន។ ការបោះផ្សាយសន្លឹកហ៊ុនធ្វើឲ្យក្រុមហ៊ុនមានការកើនឡើងនូវមូលនិធិ
ហើយការបោះផ្សាយនូវសន្លឹកហ៊ុននេះជួយឲ្យក្រុមហ៊ុនអាចទប់ស្កាត់នូវការកើនឡើងនៃបំណុល។
សន្លឹកហ៊ុនបែងចែកជាពីរប្រភេទគឺ ភាគហ៊ុនធម្មតា(Common Stock) និងភាគហ៊ុនអាទិភាព (Preferred Stock) ដែលក្រុមហ៊ុនសាជីវកម្មភាគច្រើនបោះផ្សាយប្រភេទហ៊ុនទាំងពីរប្រភេទនេះទៅក្នុងផ្សារហ៊ុន។
ក្រុមហ៊ុនសាជីវកម្មជាច្រើនគៀរគរប្រមូលដើមទុនផ្ទាល់
ជាធម្មតាដោយការចេញផ្សាយសន្លឹកហ៊ុនធម្មតា
ឬដោយប្រើប្រាស់មូលនិធិដែលបង្កើតឡើងក្នុងក្រុមហ៊ុន(ប្រាក់ចំណេញរក្សាទុក)។
គ្មានក្រុមហ៊ុនណាមួយអាចបង្កើតឡើងដោយគ្មានសន្លឹកហ៊ុនធម្មតាទេ
ព្រោះសន្លឹកធម្មតាតំណាងឲ្យផលប្រយោជន៍របស់ម្ចាស់កម្មសិទ្ធនៅក្នុងក្រុមហ៊ុន។ ម្ចាស់ក្រុមហ៊ុននេះហើយ
ដែលជាម្ចាស់សន្លឹកហ៊ុនធម្មតា មានន័យថាអ្នកគ្រប់គ្រងក្រុមហ៊ុនមានភារ:បង្កើនថ្លៃហ៊ុននីមួយៗនៃសន្លឹកហ៊ុនធម្មតា។
គ្រប់សាជីវកម្មទាំងអស់ ត្រូវចេញលក់នូវហ៊ុនធម្មតា
ហើយភាគហ៊ុននៃហ៊ុនធម្មតាទាំងនេះតំណាងឲ្យកម្មសិទ្ធ (ភាពជាម្ចាស់)
នៅក្នុងក្រុមហ៊ុនសាជីវកម្ម។
ភាគហ៊ុនអាទិភាព
គឺជាមួលប័ត្រកូនកាត់រវាងភាគហ៊ុនធម្មតា និងសញ្ញាប័ណ្ណ។ ហើយវាមានអាយុកាលមិនជាក់លាក់
និងទទួលបានការទូទាត់ភាគលាភថេរ ដែលស្រដៀងទៅនឹងសញ្ញាប័ណ្ណ។ ប៉ុន្តែវាក៏មានភាពខុសគ្នាសំខាន់ៗរវាងភាគហ៊ុនអាទិភាព
និងសញ្ញាប័ណ្ណដែរ។ ទីមួយភាគហ៊ុនអាទិភាព គ្មានកាលវសានទេ។ ទីពីរ ដោយសារតែភាគហ៊ុនអាទិភាពគ្មានកាវសាន
អ្នកទិញមិនបានទទូលកមវិញនូវតម្លៃចុះលើប័ណ្ណឡើយ។ ទីបី ភាគហ៊ុនអាទិភាពខុសពីសញ្ញាប័ណ្ណ
កាខកខានមិនបានទូទាត់តាមកាលកំណតចំពោះភាគហ៊ុនអាទិភាព
មិនធ្វើឲ្យក្រុមហ៊ុនធ្លាក់ក្នុងសភាពគ្មានលទ្ធភាពសងបំណុលឡើយ។
1. គុណសម្បត្តិ និង គុណវិបត្តិនៃការបោះផ្សាយ Stock
ទីផ្សារមូលប័ត្ររួមមាននូវឈ្មោះស្ទើរតែក្រុមហ៊ុនធំៗទាំងអស់
នៅក្នុងសហរដ្ឋអាមេរិច។ ជាភស្តុ តាងក្រុមហ៊ុនត្រូវតែមានអារម្មណ៍ថា
ការផ្តល់ហិរញ្ញប្បទានទុន គឺជាមធ្យោបាយដ៏ល្អមួយដើម្បីបង្កើនមូលនិធិរយ:ពេលវែង។ គុណសម្បត្តិមូយចំនួននៃការចេញផ្សាយសន្លឹងហ៊ុន
គឺអ្នកកាន់កាប់ហ៊ុនជាម្ចាស់កម្មសិទ្ធនៃសាជីវកម្មការវិនិយោគរបស់គេមិនដែលត្រូវបានសងត្រលប់កមវិញទេ។
ប៉ុន្តែមូលនិធិមានសម្រាប់រយ:ពេលវែងដែលទទួលបាននូវដី អាគារ
ម៉ាស៊ីន និង ទ្រព្យសកម្មផ្សេងទៀត។
ចំណូលអាចយកទៅវិនិយោគនៅក្នុងក្រុមហ៊ុនសម្រាប់ធ្វើការ វិនិយោគបន្ថែមទៀត
ឬសម្រាប់ការរីកចម្រើន។ ការលក់ហ៊ុនពិតណាស់វាអាចបង្កើននូវលក្ខខណ្ឌនៃតារាងតុល្យភាព។
គ្មានបំណុលកើតមានឡើយ និងក្រុមហ៊ុនមានភាពខ្លាំងខាងហិរញ្ញវត្ថុ។ តាមរយ:ការបោះផ្សាយភាគហ៊ុនអាទិភាពក្រុមហ៊ុនអាចធានាបាននូវហិរញ្ញប្បទានដោយគ្មានបាត់បងអំណាចបោះឆ្នោតនៅក្នុងក្រុមហ៊ុនទេ។
ដូច្នេះហើយភាគហ៊ុនអាទិភាពផ្តល់ទាំងសេវីភាព
មិនខ្វល់ពីភាពក្ស័យធននៅពេលក្រុមហ៊ុនខកខានមិនបានទូទាត់ភាគលាភ ព្រមទាំងរក្សាបាននូវអំណាចគ្រប់គ្រងក្រុមហ៊ុនសម្រាប់ម្ចាស់ភាគហ៊ុនធម្មតា។
គុណវិបត្តិចំពោះការបោះផ្សាយសន្លឹកហ៊ុនគឺ
ដោយសារភាពជាម្ចាស់កម្មសិទ្ធ
ក្រុមហ៊ុនអ្នកកាន់កាប់ហ៊ុនមានសិទ្ធបោះឆ្នោតសម្រាប់រើសក្រុមព្រឹក្សានាយក។
ក្រុមព្រឹក្សានាយកសម្រេចថាអ្នកណានឹងចាត់ចែងក្រុមហ៊ុន និងគោលនយោបាយរបស់ក្រុមហ៊ុន
ដូច្នេះការដឹកនាំរបស់ក្រុមហ៊ុន អាចត្រូវបានផ្លាស់ប្តូរគូរឲ្យកត់សម្គាល់ តាមរយ:ការលក់សន្លឹកហ៊ុន។
ភាគលាភត្រូវបានគេបង់ចេញពីប្រាក់ចំណេញក្រោយបង់ពន្ធ ដូច្នេះវាចំណាយថ្លៃដើមច្រើនជាង
ដើម្បីបង់ទៅលើភាគលាភជាជាងបង់ទៅលើការប្រាក់ដែលអាចដកពន្ធបាន។ ចំនុចនេះ គឺជាភាពខុសគ្នាយ៉ាងសំខាន់មួយ
ព្រោះវាមានឥទ្ធិពលទៅលើថ្លៃជាក់ស្តែង
ក្រោយបង់ពន្ធរបស់វិធីហិរញ្ញប្បទានទាំងពីរចំពោះក្រុមហ៊ុន។
2. គុណសម្បត្តិ និង គុណវិបត្តិនៃការវិនិយោគលើ Stock
សន្លឹកហ៊ុនត្រូវបានបង្កើតឡើងដើម្បីជួយក្រុមហ៊ុន
នៅក្នុងសេចក្តីត្រូវការសំរាប់ផ្តល់ហិរញ្ញវត្ថុ ដើម្បីលក់
ផ្នែកមួយចំនួនរបស់ក្រុមហ៊ុន ដូចជានប័ណ្ណតំណាងទ្រព្យម្ចាស់
ក្នុងការដោះដូរជាសាច់ប្រាក់។ នៅពេលដែលសន្លឹកហ៊ុនរបស់ក្រុមហ៊ុនសាជីវកម្ម
ត្រូវបានចេញផ្សព្វផ្សាយលក់ គឺទទួលបានការចាប់អារម្មណ៍ភាគច្រើនពីបណ្តាសាធារណជនដែលរួមមានទាំង
អ្នកវិនិយោគិនឯកជន និងស្ថាប័ននានា។
ហើយហ៊ុននេះត្រូវបានគេនិយាយថា វាត្រូវបានកាន់កាប់ដោយសាធារណ:។ អ្នកវិនិយោគិនទិញលក់ស្លឹកហ៊ុន ប្រៀបដូចជាការវិនិយោគទុន
ដើម្បីបង្កើនលុយបន្ថែមទៅលើលុយដែលគេបានវិនិយោគ។ ការទិញសន្លឹកហ៊ុនប្រៀបដូចជាការទិញសន្លឹកឆ្នោតមួយ យើងដឹងថាការខាតបង់របស់យើង នឹងជាតំលៃសន្លឹកឆ្នោតនោះ។
បញ្ហាដូចគ្នានេះដែរ គឺនៅពេលដែលយើងទិញហ៊ុន ភាគច្រើនបំផុតអ្វីដែលជាការខាតបង់
គឺបានចំណាយទៅលើហ៊ុនទាំងនោះ។ ចំពោះការិនិយោគទៅលើស្លឹកហ៊ុននេះ
អ្នកវិនិយោគិនមានជម្រើសពីរក្នុងវិនិយោគ
ដែលវិនិយោគិន អាចវិនិយោគទៅលើសន្លឹកហ៊ុនធម្មតា(Common Stock) និង
សន្លឹកហ៊ុនអាទិភាព (Preferred Stock) ។
ចំពោះគុណសម្បត្តិរបស់សន្លឹកហ៊ុនធម្មតា
គឺវិនិយោគិននឹងទទួលបានសិទ្ធជាម្ចាស់កម្មសិទ្ធក្នុងក្រុមហ៊ុន
មានសិទ្ធបោះឆ្នោត ឬ អាចត្រូវបានជ្រើសរើសជាក្រុមព្រឹក្សានាយក អាចបោះឆ្នោតគាំទ្រ ឬ បដិសេធ លើគំរោងអ្វីមួយ និង ទទួលខុសត្រូវមានកំណតចំពោះបំណុលរបស់ក្រុមហ៊ុន។ ពិសេសនឹងទទួលបានការបែងចែកប្រាក់ចំណេញ
នៅរៀងរាល់ចុងកាលកំណត់នីមួយៗ ក្នុងករណីដែលក្រុមហ៊ុនទទួលបានជោគជ័យ។ ចំនែកគុណវិបត្តិ
គឺអ្នកដែលទិញសន្លឹកហ៊ុនធម្មតា តែងតែទទួលបាបការទូទាត់ភាគលាភក្រោយ សន្លឹកហ៊ុនពិសេស ហើយប្រសិនបើក្រុមក្ស័យធននោះភាគហ៊ុនធម្មតានឹងទទួលបាននូវការទូទាត់សងពីក្រុមក្រោយគេ។
ដួចគ្នានឹងហិរញ្ញប្បទានផ្សេងៗទៀតដែរហិរញ្ញប្បទានតាមរយ:សន្លឹកហ៊ុនពិសេសមានគុណសម្បត្តិ
និងគុណវិបត្តិរបស់វា។ ភាពអាចបត់បែនបានប្រហែលជាគុណសម្បត្តិរបស់ដ៏សំខាន់បំផុតមួយរបស់ហិរញ្ញប្បទាន
តាមរយ:សន្លឹកហ៊ុនពិសេស។ ការទូទាត់ភាគលាភនេះក៏មានលក្ខណ:បូកបន្ថែម ប្រសិនបើក្នុងករណីក្រុមហ៊ុនខកខានទូទាត់ភាគលាភណាមួយ
នោះក្រុមហ៊ុននឹងទូទាត់ឲ្យនូវពេលក្រោយ។ តែក្នុងន័យបច្ចេកក្រុមហ៊ុននេះក្ស័យធន។
ប្រសិនបើក្រុមហ៊ុនប្រកាសថាក្ស័យធន នោះភាគហ៊ុនពិសេសនឹងទទួលបានការទូទាត់មុនគេ
។សន្លឹកហ៊ុនពិសេសវិញ គឺវិនិយោគិននឹងទទួលបានការទូទាត់ភាគលាភថេរ និងមុនគេ។ តែសន្លឹកហ៊ុនពិសេស គ្មានសិទ្ធចូលពាក់ព័ន្ធ
ក្នុងរឿងផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
No comments:
Post a Comment